នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្តឹង មានភារកិច្ចដូចតទៅ៖
- ធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាលរបស់អង្គភាព និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង
- ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
- អង្កេត តាមដានការអនុវត្តតួនាទីភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទក្រសួង
- ទទួលពិនិត្យពាក្យបណ្តឹងតវ៉ា និងបរិហារ ដែលទាក់ទងនឹងដំណើរការរដ្ឋបាលលើវិស័យពាណិជ្ជកម្ម
- គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- សរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- ទទួលភារកិច្ចផ្សេងៗទៀត ដែលអគ្គាធិការប្រគល់ជូន។
នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្ដឹង មានការិយាល័យចំណុះចំនួន 0៣(បី) ដូចខាងក្រោម៖
១- ការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយ មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន
- គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន
- រៀបចំការប្រជុំ កំណត់ហេតុ និងរបាយការណ៍របស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន
- ទាក់ទង និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការចុះធ្វើអធិការកិច្ច
- ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអធិការកិច្ច
- គ្រប់គ្រង និងថែរក្សាទិន្នន័យរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋានតាមប្រព័ន្ធរដ្ឋបាលអេឡិកត្រូនិច
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានលើគេហទំព័ររបស់អគ្គាធិការដ្ឋាន
- បូកសរុបរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- ទទួល និងសរុបចំនួនកំណត់ហេតុកិច្ចប្រជុំតាមបណ្ដាអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគ្រាសសាធារណៈ ជូនថ្នាក់ដឹកនាំក្រសួង
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន
- រៀបចំ គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
២- ការិយាល័យអធិការកិច្ចរដ្ឋបាល មានភារកិច្ចដូចតទៅ៖
- ធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាលរបស់អង្គភាព និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង
- អង្កេត តាមដានការអនុវត្តតួនាទីភារកិច្ចរបស់បណ្ដាអង្គភាពក្រោមឱវាទក្រសួង
- រៀបចំ កសាង តាក់តែង និងអនុវត្តនីតិវិធីអធិការកិច្ចរដ្ឋបាល
- ធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចរដ្ឋបាល
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- ចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធអធិការកិច្ចដែលចុះមកបំពេញការងារនៅក្រសួងពាណិជ្ជកម្ម និងអង្គភាពចំណុះអគ្គាធិការដ្ឋាន
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
៣- ការិយាល័យទទួលពាក្យបណ្ដឹង មានភារកិច្ចដូចតទៅ៖
- ទទួល ពិនិត្យពាក្យបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ ក្នុងវិស័យពាណិជ្ជកម្ម រួចលើកមតិជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច
- ស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំលិខិតដែលពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ
- ដោះស្រាយ និងសម្របសម្រួលបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទក្នុងសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្
- សហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបទល្មើសក្នុងវិស័យពាណិជ្ជកម្ម
- រាយការណ៍ ឬធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
នាយកដ្ឋានអធិការកិច្ចបច្ចេកទេស មានភារកិច្ចដូចតទៅ៖
- ធ្វើអធិការកិច្ចលើកិច្ចការបច្ចេកទេសជំនាញក្នុងសមត្ថកិច្ចរបស់ក្រសួង ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយផ្អែកលើ ហានិភ័យ និងករណីសង្ស័យ
- ធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ និងវិវាទ ក្នុងសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម
- ចូលរួមសហការការងារអធិការកិច្ចជាមួយអង្គភាពក្រោមឱវាទក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ
- អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានា
- រាយការណ៍អំពីលទ្ធផលអធិការកិច្ចជំនាញជូនថ្នាក់ដឹកនាំក្រសួង
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- ទទួលភារកិច្ចផ្សេងៗទៀត ដែលអគ្គាធិការប្រគល់ជូន។
នាយកដ្ឋានអធិការកិច្ចបច្ចេកទេសមានការិយាល័យចំណុះចំនួន ០៣(បី) ដូចខាងក្រោម៖
១- ការិយាល័យសម្របសម្រួល និងផ្ដល់ព័ត៌មាន មានភារកិច្ចដូចតទៅ៖
- ចូលរួមសហការធ្វើអធិការកិច្ច តាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម
- រៀបចំវគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពលើការងារជំនាញអធិការកិច្ច
- ចូលរួមសហការជាមួយសមត្ថកិច្ច ដែលចុះមកបំពេញការងារនៅក្រសួងពាណិជ្ជកម្ម
- គ្រប់គ្រង និងថែរក្សាទិន្នន័យរបស់នាយកដ្ឋានតាមប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិក
- បូកសរុបរបាយការណ៍សកម្មភាពការងាររបស់ការិយាល័យ និងនាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស
ប្រាំបួនខែ និងប្រចាំឆ្នាំ
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំ គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
២- ការិយាល័យអធិការកិច្ចបច្ចេកទេសទី១ មានភារកិច្ចដូចតទៅ៖
- រៀបចំផែនការ និងប្រតិទិនការងារដោយផ្អែកលើនីតិវិធីអធិការកិច្ចហិរញ្ញវត្ថុ
- ធ្វើអធិការកិច្ចលើការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពក្រោមឱវាទ
ក្រសួងដោយផ្អែកលើហានិភ័យ និងករណីសង្ស័យ
- ចូលរួមសហការអធិការកិច្ចជាមួយអង្គភាពក្រោមឱវាទក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងពាក់ព័ន្ធ
- ធ្វើអធិការកិច្ចតាមបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ
- បង្ការ និងចាត់វិធានការចំពោះការប្រព្រឹត្តកំហុសដោយចេតនា ឬអចេតនាលើការគ្រប់គ្រង និងការអនុវត្ត
កិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ
- អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានាលើការងារហិរញ្ញវត្ថុ
- ធ្វើរបាយការណ៍អំពីលទ្ធផលអធិការកិច្ចហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ
- រក្សាភាពសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចហិរញ្ញវត្ថុ
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
៣- ការិយាល័យអធិការកិច្ចបច្ចេកទេសទី២ មានភារកិច្ចដូចតទៅ៖
- រៀបចំផែនការ និងប្រតិទិនការងារដោយផ្អែកលើនីតិវិធីអធិការកិច្ចបច្ចេកទេស
- ធ្វើអធិការកិច្ចបច្ចេកទេសជំនាញ ដើម្បីធានាប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយផ្អែកលើហានិភ័យ និងករណីសង្ស័យ
- ធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ និងវិវាទ ពាក់ព័ន្ធនឹងការងារបច្ចេកទេស
- ចូលរួមសហការលើការងារបច្ចេកទេសជាមួយអង្គភាពក្រោមឱវាទក្រសួងនិងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម
- ពិនិត្យ តាមដានរាល់ការអនុវត្តបទប្បញ្ញត្តិ និងលិខិតបទដ្ឋានបច្ចេកទេសនានាទាក់ទងនឹងវិស័យពាណិជ្ជកម្ម
- ធ្វើអធិការកិច្ចលើការអនុវត្តនីតិវិធីផ្ដល់សេវាសាធារណរៈ របស់ក្រសួងពាណិជ្ជកម្ម
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារផ្សេងៗ ទាក់ទងនឹងការងារអធិការកិច្ច
- អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានាលើការងារបច្ចេកទេស
- ធ្វើរបាយការណ៍អំពីលទ្ធផលអធិការកិច្ច ជូនថ្នាក់ដឹកនាំ
- រក្សាភាពសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចបច្ចេកទេស
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
ប្រភេទព័ត៌មាន៖សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤
៣០/មេសា/២០២៤
ប្រភេទព័ត៌មាន៖ព័ត៌មានផ្សេងៗ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ.ស. ២០២៤ យើងខ្ញុំទាំងអស់គ្នាជាអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គាធិការ។
១០/មេសា/២០២៤
ប្រភេទព័ត៌មាន៖ព័ត៌មានផ្សេងៗ
នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនៅក្នុងលោក សូមតាមបីបាច់ថែរក្សា លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំក្រសួងពាណិជ្ជកម្មឲ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល។
១០/មេសា/២០២៤
ប្រភេទព័ត៌មាន៖សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ SUN & MOON, Riverside រាជធានីភ្នំពេញ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោកស្រីអគ្គាធិការរង ០២រូបទៀត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី"កិច្ចចូលរួម និងបង្កើនភាពអង់អាច៖ អន្តរកម្មនៃការគោរពសរសើរស្រ្តីក្នុងវិស័យពាណិជ្ជកម្ម នាឱកាសខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤" ក្រោមអធិបតីភាពលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម៕
០៧/មីនា/២០២៤
ប្រភេទព័ត៌មាន៖សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោក-លោកស្រី អគ្គាធិការរងបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕
១៥/កុម្ភៈ/២០២៤
ប្រភេទព័ត៌មាន៖សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោក-លោកស្រី អគ្គាធិការរងបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថា រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម។
១១/មករា/២០២៤
ប្រភេទព័ត៌មាន៖ព័ត៌មានផ្សេងៗ
យើងខ្ញុំទាំងអស់គ្នាជាអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម សូមគោរពអបអរសាទរដ៏ស្មោះជូនចំពោះ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
២២/ធ្នូ/២០២៣
ប្រភេទព័ត៌មាន៖សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ បានអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣
១៥/ធ្នូ/២០២៣
ប្រភេទព័ត៌មាន៖សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន
(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោក-លោកស្រី អគ្គាធិការរងបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
១៤/ធ្នូ/២០២៣
ទីស្តីការក្រសួងពាណិជ្ជកម្ម អគារ B ជាន់ទី៤ (អគ្គាធិការ)
No. 19-61, Russian Confederation Blvd. (110), Phnom Penh, Cambodia.
(+855) 12 987 878 (ពិគ្រោះយោបល់ផ្នែកច្បាប់ និងបណ្តឹង)
(+855) 92 486 640 / 78 244 177 (ទទួលពាក្យបណ្តឹង)
complaint.gdi@moc.gov.kh
Monday - Friday
8:00AM - 5:00PM