កិច្ចពិភាក្សាអំពីលទ្ធផលនៅក្នុងសេចក្តីព្រាងរបាយការណ៍សវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូនៃអាជ្ញាធរសវនកម្មជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ឯកសារ និងសកម្មភាពការងារ

ចែករំលែក:
image

(ក្រសួងពាណិជ្ជកម្ម) ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ តាំង​ សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន លោក លោកស្រីអគ្គាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យចំណុះអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ចើញចូលរួមកិច្ចពិភាក្សាអំពីលទ្ធផលនៅក្នុងសេចក្តីព្រាងរបាយការណ៍សវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូនៃអាជ្ញាធរសវនកម្មជាតិ ក្រោមអធិកបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1694579895790.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1694579906774.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1694579919516.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1694579935896.jpg