តួនាទី និងភារកិច្ច

ទំព័រដើម / តួនាទី និងភារកិច្ច
   អគ្គាធិការដ្ឋានបំពេញមុខងារជាសេនាធិការឱ្យក្រសួងពាណិជ្ជកម្មក្នុងបេសកកម្មធ្វើអធិការកិច្ចលើការងារបច្ចេកទេស ការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងការងារគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ។ អគ្គាធិការដ្ឋានមាននាយកដ្ឋានចំនួន ២(ពីរ) គឺ៖
technical-department-image

នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្តឹង


នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្តឹ​ង មានភារកិច្ចដូចតទៅ៖

-  ធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាលរបស់អង្គភាព និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង

-  ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត

-  អង្កេត តាមដានការអនុវត្តតួនាទីភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទក្រសួង

-  ទទួលពិនិត្យពាក្យបណ្តឹងតវ៉ា និងបរិហារ ដែលទាក់ទងនឹងដំណើរការរដ្ឋបាលលើវិស័យពាណិជ្ជកម្ម

-  គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន

-  រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច

-  សរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ

-  រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន

-  គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន

-  ទទួលភារកិច្ចផ្សេងៗទៀត ដែលអគ្គាធិការប្រគល់ជូន។

នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្ដឹង មានការិយាល័យចំណុះចំនួន 0៣(បី) ដូចខាងក្រោម៖

- ការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយ មានភារកិច្ចដូចតទៅ៖     

-  គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន

-  គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន

-  រៀបចំការប្រជុំ កំណត់ហេតុ និងរបាយការណ៍របស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន

-  ទាក់ទង និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការចុះធ្វើអធិការកិច្ច

-  ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអធិការកិច្ច

-  គ្រប់គ្រង និងថែរក្សាទិន្នន័យរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋានតាមប្រព័ន្ធរដ្ឋបាលអេឡិកត្រូនិច

-  គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានលើគេហទំព័ររបស់អគ្គាធិការដ្ឋាន

-  បូកសរុបរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ​ និងប្រចាំឆ្នាំ

-  ទទួល និងសរុបចំនួនកំណត់ហេតុកិច្ចប្រជុំតាមបណ្ដាអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគ្រាសសាធារណៈ ជូនថ្នាក់ដឹកនាំក្រសួង

-  រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន

-  រៀបចំ គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន

-  បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

- ការិយាល័យអធិការកិច្ច​រដ្ឋបាល មានភារកិច្ចដូចតទៅ៖

-  ធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាលរបស់អង្គភាព និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង

-  អង្កេត តាមដានការអនុវត្តតួនាទីភារកិច្ចរបស់បណ្ដាអង្គភាពក្រោមឱវាទក្រសួង

-  រៀបចំ កសាង តាក់តែង និងអនុវត្តនីតិវិធីអធិការកិច្ចរដ្ឋបាល

-  ធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចរដ្ឋបាល

-  រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច

-  ចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធអធិការកិច្ចដែលចុះមកបំពេញការងារនៅក្រសួងពាណិជ្ជកម្ម និងអង្គភាព​ចំណុះអគ្គាធិការដ្ឋាន

-  បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ

-  បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

- ការិយាល័យទទួលពាក្យបណ្ដឹង មានភារកិច្ចដូចតទៅ៖

-  ទទួល ពិនិត្យពាក្យបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ ក្នុងវិស័យពាណិជ្ជកម្ម រួចលើកមតិជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច

-  ស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំលិខិតដែលពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ

-  ដោះស្រាយ និងសម្របសម្រួលបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ​ក្នុងសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្

-  សហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបទល្មើសក្នុងវិស័យពាណិជ្ជកម្ម

-  រាយការណ៍ ឬធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ

-  រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ

-  បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ

បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

អានបន្ថែម

នាយកដ្ឋានអធិការកិច្ចបច្ចេកទេស


នាយកដ្ឋានអធិការកិច្ចបច្ចេកទេស មានភារកិច្ចដូចតទៅ៖

-  ធ្វើអធិការកិច្ចលើកិច្ចការបច្ចេកទេសជំនាញក្នុងសមត្ថកិច្ចរបស់ក្រសួង ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយផ្អែកលើ       ហានិភ័យ និងករណីសង្ស័យ

-  ធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ  និងវិវាទ ក្នុងសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម

-  ចូលរួមសហការការងារអធិការកិច្ចជាមួយអង្គភាពក្រោមឱវាទក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ

-  អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានា

-  រាយការណ៍អំពីលទ្ធផលអធិការកិច្ចជំនាញជូនថ្នាក់ដឹកនាំក្រសួង

-  រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច

-  រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន

-  គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន

-  ទទួលភារកិច្ចផ្សេងៗទៀត ដែលអគ្គាធិការប្រគល់ជូន។

            នាយកដ្ឋានអធិការកិច្ចបច្ចេកទេសមានការិយាល័យចំណុះចំនួន ០៣(បី)​ ​ដូចខាងក្រោម៖

- ការិយាល័យសម្របសម្រួល និងផ្ដល់ព័ត៌មាន មានភារកិច្ចដូចតទៅ៖

-  ចូលរួមសហការធ្វើអធិការកិច្ច តាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម

-  រៀបចំវគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពលើការងារជំនាញអធិការកិច្ច

-  ចូលរួមសហការជាមួយសមត្ថកិច្ច ដែលចុះមកបំពេញការងារនៅក្រសួងពាណិជ្ជកម្ម

-  គ្រប់គ្រង និងថែរក្សាទិន្នន័យរបស់នាយកដ្ឋានតាមប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិក

-  បូកសរុបរបាយការណ៍សកម្មភាពការងាររបស់ការិយាល័យ និងនាយកដ្ឋានប្រចាំខែ  ត្រីមាស  ឆមាស

ប្រាំបួនខែ និងប្រចាំឆ្នាំ

-  រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន

-  រៀបចំ គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន

-  បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

- ការិយាល័យអធិការកិច្ចបច្ចេកទេសទី១ មានភារកិច្ចដូចតទៅ៖

-  រៀបចំផែនការ និងប្រតិទិនការងារដោយផ្អែកលើនីតិវិធីអធិការកិច្ចហិរញ្ញវត្ថុ

-  ធ្វើអធិការកិច្ច​លើការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និង​របាយការណ៍ហិរញ្ញវត្ថុរបស់​អង្គភាពក្រោម​ឱវាទ

ក្រសួង​ដោយផ្អែកលើហានិភ័យ និងករណីសង្ស័យ

-  ចូលរួមសហការអធិការកិច្ចជាមួយអង្គភាពក្រោមឱវាទក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងពាក់ព័ន្ធ

-  ធ្វើអធិការកិច្ចតាមបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ

-  បង្ការ និងចាត់វិធានការចំពោះការប្រព្រឹត្តកំហុសដោយចេតនា ឬអចេតនាលើការគ្រប់គ្រង និងការអនុវត្ត

កិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ

-  អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានាលើការងារហិរញ្ញវត្ថុ

-  ធ្វើរបាយការណ៍អំពីលទ្ធផល​អធិការកិច្ចហិរញ្ញវត្ថុ ជូន​ថ្នាក់​ដឹកនាំ

-  រក្សាភាពសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចហិរញ្ញវត្ថុ​

-  បូកសរុបរបាយការណ៍សកម្មភាពការងារ​ការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំ​​ឆ្នាំ

-  បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

- ការិយាល័យអធិការកិច្ចបច្ចេកទេសទី២ មានភារកិច្ចដូចតទៅ៖          

-  រៀបចំផែនការ និងប្រតិទិនការងារដោយផ្អែកលើនីតិវិធីអធិការកិច្ចបច្ចេកទេស

-  ធ្វើ​អធិការកិច្ចបច្ចេកទេស​ជំនាញ ដើម្បីធានាប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយផ្អែកលើហានិភ័យ និងករណីសង្ស័យ

-  ធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ និងវិវាទ ពាក់ព័ន្ធនឹងការងារបច្ចេកទេស

-   ចូលរួមសហការលើការងារ​បច្ចេកទេសជាមួយអង្គភាពក្រោមឱវាទក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធលើវិស័យពា​ណិជ្ជកម្ម​

-  ពិនិត្យ តាម​ដានរាល់ការអនុវត្តបទប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​បច្ចេកទេស​នានា​ទាក់ទងនឹងវិស័យ​ពាណិជ្ជកម្ម

-  ធ្វើ​អធិការកិច្ច​លើការអនុវត្តនីតិវិធីផ្ដល់​សេវាសាធារណរៈ របស់ក្រសួង​ពាណិជ្ជកម្ម​

-  សិក្សាស្រាវជ្រាវ ចងក្រងឯកសារផ្សេងៗ ទាក់ទងនឹងការងារអធិការកិច្ច

-  អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានាលើការងារបច្ចេកទេស

-  ធ្វើរបាយការណ៍អំពីលទ្ធផល​អធិការកិច្ច ជូន​ថ្នាក់​ដឹកនាំ​​

-  រក្សាភាពសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចបច្ចេកទេស

-  បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យ​ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំ​ឆ្នាំ

-  បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។

អានបន្ថែម
admin-department-image