(ក្រសួងពាណិជ្ជកម្ម) ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន លោក លោកស្រីអគ្គាធិការរង និងថ្នាក់ដឹកនាំនាយកដ្ឋានទាំង២ ចំណុះអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ចកម្ម បានចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្មមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ដើម្បីស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម និងពិនិត្យដោះស្រាយ និងកែលម្អចំណុចខ្វះខាត របស់អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម។