រាជរដ្ឋាភិបាលបានសម្រេចធ្វើការបញ្ចុះតម្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនីដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដូចខាងក្រោម៖
-ចំនួន១០% ចំពោះការប្រើប្រាស់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៧ព្រឹក ដល់ម៉ោង៩យប់
-ចំនួន២០% ចំពោះការប្រើប្រាស់ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង៩យប់ដល់ម៉ោង៧ព្រឹក និង
-ចំនួន ២០% ចំពោះការប្រើប្រាស់២៤ម៉ោង នៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ