នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៩.០០នាទីព្រឹក លោកជំទាវអគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងដុតកម្ទេចចោលឯកសារចាស់ៗ ហូសសុពលភាពក្នុងការប្រើប្រាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍ ពិនិត្យវាយតម្លៃ ក្នុងការបំផ្លាញចោលនូវឯកសារចាស់ៗ ពាក់ព័ន្ធឯកសារស្នើសុំ និងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់ ដែលចេញដោយក្រសួងពាណិជ្ជកម្ម និងហួសសុពលភាពប្រើប្រាស់ត្រឹមរយៈពេល ៣(បី)ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី អង្គភាពពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ។