(តាកែវ) ៖ នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ បានដឹកនាំគណៈប្រតិភូអធិការកិច្ចនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម ចុះធ្វើអធិការកិច្ចលើការងារគ្រប់គ្រងបុគ្គលិក-រដ្ឋបាល ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការអនុវត្តអនុលោមភាពនៃច្បាប់ និងបទប្បញ្ញត្តិនានា នៅសាខា ក.ប.ប. ខេត្តតាកែវ។