(ក្រសួងពាណិជ្ជកម្ម) ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារធ្វើរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម។