(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ លោកអគ្គាធិការរង និងថ្នាក់ដឹកនាំនាយកដ្ឋានទាំង២ ចំណុះអគ្គាធិការរដ្ឋានបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើសេចក្តីរាយការណ៍ពីសមិទ្ធផលការងារដែលសម្រេចបានក្នុងខែកញ្ញាកន្លងមក និងផែនការដែលត្រូវអនុវត្តនៅខែបន្ទាប់។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖ (១)-របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (២)-របាយការណ៍របស់អគ្គាធិការដ្ឋាន (៣)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស (៤)-របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (៥)-របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង(៦)-របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។