លោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូចុះធ្វើអធិការកិច្ចនៅអគ្គនាយកដ្ឋាន ក.ប.ប. និងសាខា ក.ប.ប. រាជធានីភ្នំពេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ឯកសារ និងសកម្មភាពការងារ

ចែករំលែក:
image

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ បានដឹកនាំគណៈប្រតិភូអធិការកិច្ចនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម ចុះធ្វើអធិការកិច្ចនៅអគ្គនាយកដ្ឋាន ក.ប.ប. និងសាខា ក.ប.ប. រាជធានីភ្នំពេញ ក្នុងបេសកកម្មបន្តការកែទម្រង់ និងពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន សំដៅពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ស្របតាមគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងឱកាសនៃកិច្ចប្រជុំបើកដំណើរការការងារអធិការកិច្ច លោកជំទាវប្រតិភូបានលើកទឹកចិត្តឱ្យមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងដើម្បីធានាប្រសិទ្ធភាពសមិទ្ធកម្ម ជូនអង្គភាព ក៏ដូចជារាជរដ្ឋាភិបាល។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000174123.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000184447.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000192352.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000205049.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000219604.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000230518.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1696000246251.jpg