(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោក លោកស្រីអគ្គាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖
(១)-របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)
(២)-របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ
(៣)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
(៤)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
(៥)- បញ្ហាផ្សេងៗ