លោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ អញ្ជើញអមដំណើរលោកជំទាវរដ្ឋមន្ត្រីចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារគិលានដ្ឋាន និងអគារសាលប្រជុំធំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ខេត្តកំពង់ឆ្នាំង) នៅសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ បានអញ្ជើញអមដំណើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារគិលានដ្ឋាន១ខ្នង ដែលបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០២១  និងអាគារសាលប្រជុំ១ខ្នង ដែលបានបញ្ចប់ការសាងសង់កាលពីឆ្នាំ២០២២ ដែលជា​អំណោយរបស់ក្រសួងពាណិជ្ជកម្ម និងពិធីសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានកាំភ្លើងធំ" ដែលមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានកាំភ្លើងធំ តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ប្រមាណ២០០នាក់។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010538984.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010567281.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010585135.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010600859.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010618761.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010633643.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1697010660783.jpg