(ក្រសួងពាណិជ្ជកម្ម) ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោកអគ្គាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែតុលា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវប្រតិភូ បានរាយការណ៍អំពីវឌ្ឍភាពការងារដែលអគ្គាធិការដ្ឋានសម្រេចបាននៅក្នុងខែតុលានេះ ព្រមទាំងបានលើកទិសដៅសម្រាប់អនុវត្តបន្តនៅខែខាងមុខទៀតផងដែរ។