កិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ក្រសួងពាណិជ្ជកម្ម) ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា របស់អគ្គាធិការដ្ឋានដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍភាពការងារ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងអគ្គាធិការដ្ឋាន សំដៅពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់សាមគ្គីភាពនៅក្នុងអង្គភាព ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ក្រោមឱវាទអគ្គាធិការដ្ឋាន។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន៤ រួមមាន៖ (១)របាយការណ៍របស់នាយកដ្ឋានក្រោមចំណុះទាំងពីរ (២)ការពង្រឹងវិន័យផ្ទៃក្នុង (៣)ការងារចុះអធិការកិច្ច និងការរៀបចំរបាយការណ៍អធិការកិច្ច និង (៤)បញ្ហាផ្សេងៗ។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698661142721.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698660891163.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698660912091.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698660922709.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698660938277.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698660951420.jpg