(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (អគ្គនាយកដ្ឋាន ក.ប.ប.) លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូអធិការកិច្ចនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំឆ្លងលទ្ធផលអធិការកិច្ច និងបិទបញ្ចប់ការងារអធិការកិច្ចនៅអគ្គនាយកដ្ឋាន ក.ប.ប. សម្រាប់ការិយបរិច្ឆេទ២០២៣។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោកអគ្គនាយករង និងលោក លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋានដែលពាក់ព័ន្ធក្រោមឱវាទរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរួមទៀត។