កិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចនៅអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ក្រសួងពាណិជ្ជកម្ម)៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំរបស់អគ្គាធិការដ្ឋាន លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូ​អធិការកិច្ចនៃអគ្គាធិការដ្ឋាន ចូលរួមកិច្ចប្រជុំស្តីពីការបើកចុះធ្វើអធិការកិច្ចនៅ​អគ្គនាយកដ្ឋានពាណិជ្ជកម្ម​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម ដោយមានវត្តមាន​អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងប្រធាន-អនុប្រធាននាយកដ្ឋាន ដែលពាក់ព័ន្ធមួយចំនួនទៀត។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827500642.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827510177.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827534732.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827557742.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827572281.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827600060.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1698827615192.jpg