(ខេត្តកំពង់ធំ)៖ នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម និងលោក-លោកស្រីអាគ្គាធិការរង បានអញ្ជើញចុះបំពេញបេសកកម្មធ្វើអធិការកិច្ចដោយមិនជូនដំណឹងមុន (Spot check) នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។