(ក្រសួងពាណិជ្ជកម្ម)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គាធិការដ្ឋានដើម្បីពិនិត្យលើលទ្ធផលដែលអគ្គាធិការដ្ឋានសម្រចបានក្នុងឆ្នាំ២០២៣ និងពិនិត្យសម្រេចលើផែនការសកម្មភាពដែលអគ្គាធិការដ្ឋានត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៤ ជាបន្តទៀត។ កិច្ចប្រជុំមានការចូលរួមពីសំណាក់លោក-លោកស្រីអាគ្គាធិការរង និងលោក-លោកស្រី ប្រធាននិងអនុប្រធាននាយកដ្ឋានទាំងពីរក្រោមចំណុះអគ្គាធិការដ្ឋានផងដែរ។