លោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគេហទំព័ររបស់អគ្គាធិការដ្ឋាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ក្រសួងពាណិជ្ជកម្ម)៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការគេហទំព័ររបស់អគ្គាធិការដ្ឋាន និងពិភាក្សាលើការងារដើម្បីជំរុញការអភិវឌ្ឍគេហទំព័ររបស់អគ្គាធិការដ្ឋានឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក-លោកស្រីអាគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋានក្រោមឱវាទអគ្គាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសរៀបចំគេហទំព័រដឹកនាំដោយ លោក គន់ ឌីរ៉ង់ ប្រធាននាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952253952.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952238207.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952273430.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952296799.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952315000.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952327173.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1699952342958.jpg