(ក្រសួងពាណិជ្ជកម្ម)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន បានអញ្ជើញចូលរួម កិច្ចប្រជុំជាមួយប្រតិភូអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបរិច្ឆេទ២០២២ និងឆ្នាំពាក់ព័ន្ធ និងត្រួតពិនិត្យឡើងវិញនូវបណ្តាវិធានការរបស់គណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុដែលបានលើកឡើងក្នុងការត្រួតពិនិត្យការិយបរិច្ឆេទ២០២១ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។