លោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ អញ្ជើញចូលរួមកិច្ចប្រជុំនៅវិមានរដ្ឋសភា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការបានអញ្ជើញអមដំណើរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដើម្បីគោរពរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងាររបស់ក្រសួងពាណិជ្ជកម្មក្នុងអំឡុងពេល១០ខែ នៃឆ្នាំ២០២៣ ព្រមទាំងផែនការងាររបស់ក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២៤ ដើម្បីរៀបចំអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1700651934071.jpg