លោកជំទាវប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោក-លោកស្រី អគ្គាធិការរងបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្ដាហ៍ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះបានប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖

(១)-របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

(២)-របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

(៣)-របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ

(៤)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ

(៥)-របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី

(៧). បញ្ហាផ្សេងៗ

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1700791940266.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1700791950343.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1700791959153.jpg