(ក្រសួងពាណិជ្ជកម្ម)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងលោក-លោកស្រីអគ្គាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែវិច្ឆិកា របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ រួមមាន៖ (១)- របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងាររៀបចំសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ (២) របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (៣) របាយការណ៍របស់អគ្គាធិការដ្ឋាន (៤) របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស (៥) របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ(៦) របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម (៧) របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និង(៨) របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង។