នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គាធិការដ្ឋាន បូកសរុបលទ្ធផលការងារសម្រេចបានក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តនៅខែបន្ទាប់។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ លោក-លោកស្រីអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់ក្រោមឱវាទអគ្គាធិការដ្ឋានផងដែរ។