កិច្ចប្រជុំឆ្លងលទ្ធផលអធិការកិច្ច និងបិទបញ្ចប់ការងារធ្វើអធិការកិច្ចនៅអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សកម្មភាពរបស់ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន

ចែករំលែក:
image

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ឃឹម រ៉ូស្សាត អគ្គាធិការរង តំណាងលោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូអធិការកិច្ច ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំឆ្លងលទ្ធផលអធិការកិច្ច និងបិទបញ្ចប់​ការងារអធិការកិច្ចនៅអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ សម្រាប់ការិយបរិច្ឆេទ២០២៣។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឃួន វីរៈ អគ្គនាយកស្តីទី ពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងលោក លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន​ដែលពាក់ព័ន្ធក្រោមឱវាទរបស់អគ្គនាយកដ្ឋាន ពាណិជ្ជកម្មអន្តរជាតិជាច្រើនរួមទៀត។

https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1701747983175.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1701747994329.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1701748003590.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1701748009816.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1701748017308.jpg
https://gdi-s1.moc.gov.kh/mocspace/news/images/mocspace_1701748026977.jpg