យើងខ្ញុំទាំងអស់គ្នាជាអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម សូមគោរពអបអរសាទរដ៏ស្មោះជូនចំពោះ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ ក្នុងឱកាសដែលលោកជំទាវទទួលបាននូវគ្រឿងឥស្សរិយយស ជាតូបការ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ លោកជំទាវទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លានិងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច។