ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។