នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្តឹង មានភារកិច្ចដូចតទៅ៖
- ធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាលរបស់អង្គភាព និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង
- ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
- អង្កេត តាមដានការអនុវត្តតួនាទីភារកិច្ចរបស់បណ្តាអង្គភាពក្រោមឱវាទក្រសួង
- ទទួលពិនិត្យពាក្យបណ្តឹងតវ៉ា និងបរិហារ ដែលទាក់ទងនឹងដំណើរការរដ្ឋបាលលើវិស័យពាណិជ្ជកម្ម
- គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- សរុបរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- ទទួលភារកិច្ចផ្សេងៗទៀត ដែលអគ្គាធិការប្រគល់ជូន។
នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្ដឹង មានការិយាល័យចំណុះចំនួន 0៣(បី) ដូចខាងក្រោម៖
១- ការិយាល័យរដ្ឋបាល និងផ្សព្វផ្សាយ មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន
- គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន
- រៀបចំការប្រជុំ កំណត់ហេតុ និងរបាយការណ៍របស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន
- ទាក់ទង និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការចុះធ្វើអធិការកិច្ច
- ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអធិការកិច្ច
- គ្រប់គ្រង និងថែរក្សាទិន្នន័យរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋានតាមប្រព័ន្ធរដ្ឋបាលអេឡិកត្រូនិច
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានលើគេហទំព័ររបស់អគ្គាធិការដ្ឋាន
- បូកសរុបរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- ទទួល និងសរុបចំនួនកំណត់ហេតុកិច្ចប្រជុំតាមបណ្ដាអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគ្រាសសាធារណៈ ជូនថ្នាក់ដឹកនាំក្រសួង
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន និងអគ្គាធិការដ្ឋាន
- រៀបចំ គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
២- ការិយាល័យអធិការកិច្ចរដ្ឋបាល មានភារកិច្ចដូចតទៅ៖
- ធ្វើអធិការកិច្ចលើដំណើរការរដ្ឋបាលរបស់អង្គភាព និងសហគ្រាសសាធារណៈក្រោមឱវាទក្រសួង
- អង្កេត តាមដានការអនុវត្តតួនាទីភារកិច្ចរបស់បណ្ដាអង្គភាពក្រោមឱវាទក្រសួង
- រៀបចំ កសាង តាក់តែង និងអនុវត្តនីតិវិធីអធិការកិច្ចរដ្ឋបាល
- ធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចរដ្ឋបាល
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- ចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធអធិការកិច្ចដែលចុះមកបំពេញការងារនៅក្រសួងពាណិជ្ជកម្ម និងអង្គភាពចំណុះអគ្គាធិការដ្ឋាន
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
៣- ការិយាល័យទទួលពាក្យបណ្ដឹង មានភារកិច្ចដូចតទៅ៖
- ទទួល ពិនិត្យពាក្យបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ ក្នុងវិស័យពាណិជ្ជកម្ម រួចលើកមតិជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច
- ស៊ើបអង្កេត ស្រាវជ្រាវ និងកសាងសំណុំលិខិតដែលពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ
- ដោះស្រាយ និងសម្របសម្រួលបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទក្នុងសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្
- សហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបទល្មើសក្នុងវិស័យពាណិជ្ជកម្ម
- រាយការណ៍ ឬធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
បំពេញភារកិច្ចផេ្សងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។