នាយកដ្ឋានអធិការកិច្ចបច្ចេកទេស មានភារកិច្ចដូចតទៅ៖
- ធ្វើអធិការកិច្ចលើកិច្ចការបច្ចេកទេសជំនាញក្នុងសមត្ថកិច្ចរបស់ក្រសួង ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយផ្អែកលើ ហានិភ័យ និងករណីសង្ស័យ
- ធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ និងវិវាទ ក្នុងសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម
- ចូលរួមសហការការងារអធិការកិច្ចជាមួយអង្គភាពក្រោមឱវាទក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ
- អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានា
- រាយការណ៍អំពីលទ្ធផលអធិការកិច្ចជំនាញជូនថ្នាក់ដឹកនាំក្រសួង
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- ទទួលភារកិច្ចផ្សេងៗទៀត ដែលអគ្គាធិការប្រគល់ជូន។
នាយកដ្ឋានអធិការកិច្ចបច្ចេកទេសមានការិយាល័យចំណុះចំនួន ០៣(បី) ដូចខាងក្រោម៖
១- ការិយាល័យសម្របសម្រួល និងផ្ដល់ព័ត៌មាន មានភារកិច្ចដូចតទៅ៖
- ចូលរួមសហការធ្វើអធិការកិច្ច តាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម
- រៀបចំវគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពលើការងារជំនាញអធិការកិច្ច
- ចូលរួមសហការជាមួយសមត្ថកិច្ច ដែលចុះមកបំពេញការងារនៅក្រសួងពាណិជ្ជកម្ម
- គ្រប់គ្រង និងថែរក្សាទិន្នន័យរបស់នាយកដ្ឋានតាមប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិក
- បូកសរុបរបាយការណ៍សកម្មភាពការងាររបស់ការិយាល័យ និងនាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស
ប្រាំបួនខែ និងប្រចាំឆ្នាំ
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំ គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
២- ការិយាល័យអធិការកិច្ចបច្ចេកទេសទី១ មានភារកិច្ចដូចតទៅ៖
- រៀបចំផែនការ និងប្រតិទិនការងារដោយផ្អែកលើនីតិវិធីអធិការកិច្ចហិរញ្ញវត្ថុ
- ធ្វើអធិការកិច្ចលើការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពក្រោមឱវាទ
ក្រសួងដោយផ្អែកលើហានិភ័យ និងករណីសង្ស័យ
- ចូលរួមសហការអធិការកិច្ចជាមួយអង្គភាពក្រោមឱវាទក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងពាក់ព័ន្ធ
- ធ្វើអធិការកិច្ចតាមបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងវិវាទ ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ
- បង្ការ និងចាត់វិធានការចំពោះការប្រព្រឹត្តកំហុសដោយចេតនា ឬអចេតនាលើការគ្រប់គ្រង និងការអនុវត្ត
កិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ
- អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានាលើការងារហិរញ្ញវត្ថុ
- ធ្វើរបាយការណ៍អំពីលទ្ធផលអធិការកិច្ចហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ
- រក្សាភាពសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចហិរញ្ញវត្ថុ
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។
៣- ការិយាល័យអធិការកិច្ចបច្ចេកទេសទី២ មានភារកិច្ចដូចតទៅ៖
- រៀបចំផែនការ និងប្រតិទិនការងារដោយផ្អែកលើនីតិវិធីអធិការកិច្ចបច្ចេកទេស
- ធ្វើអធិការកិច្ចបច្ចេកទេសជំនាញ ដើម្បីធានាប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយផ្អែកលើហានិភ័យ និងករណីសង្ស័យ
- ធ្វើអធិការកិច្ចតាមពាក្យបណ្តឹងតវ៉ា បណ្តឹងបរិហារ និងវិវាទ ពាក់ព័ន្ធនឹងការងារបច្ចេកទេស
- ចូលរួមសហការលើការងារបច្ចេកទេសជាមួយអង្គភាពក្រោមឱវាទក្រសួងនិងស្ថាប័នពាក់ព័ន្ធលើវិស័យពាណិជ្ជកម្ម
- ពិនិត្យ តាមដានរាល់ការអនុវត្តបទប្បញ្ញត្តិ និងលិខិតបទដ្ឋានបច្ចេកទេសនានាទាក់ទងនឹងវិស័យពាណិជ្ជកម្ម
- ធ្វើអធិការកិច្ចលើការអនុវត្តនីតិវិធីផ្ដល់សេវាសាធារណរៈ របស់ក្រសួងពាណិជ្ជកម្ម
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារផ្សេងៗ ទាក់ទងនឹងការងារអធិការកិច្ច
- អង្កេត តាមដាន ត្រួតពិនិត្យអនុសាសន៍របស់បណ្តាអង្គភាពត្រួតពិនិត្យនានាលើការងារបច្ចេកទេស
- ធ្វើរបាយការណ៍អំពីលទ្ធផលអធិការកិច្ច ជូនថ្នាក់ដឹកនាំ
- រក្សាភាពសម្ងាត់នៃព័ត៌មានដែលពាក់ព័ន្ធនឹងការងារអធិការកិច្ចបច្ចេកទេស
- បូកសរុបរបាយការណ៍សកម្មភាពការងារការិយាល័យប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ
- បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ជូន។